ស្វែងយល់អំពីស្តង់ដាររបស់ PROVIDENT

កម្រិតប្រតិបត្តិការរបស់យើង គឺស្ថិតក្នុងកម្រិតស្តង់ដារខ្ពស់

រាល់ទំនាក់ទំនងគឺបង្កើតឡើងដោយទំនុកចិត្ត ហើយអ្វីដែលយើងធ្វើគឺដើម្បីផលប្រយោជន៍ដល់អ្នកជំនាន់ក្រោយ

ការផ្តល់សេវាកម្មរបស់យើង

អ្វីដែល PROVIDENT ផ្តល់ជូន

01
សេវាជួយទៅលើការគ្រប់គ្រង

ការតែងតាំងជាបរធនបាល សម្រាប់អចលនទ្រព្យ មូលធន និងកិច្ចព្រមព្រៀង — គ្រប់គ្រងដោយវិន័យបរធនបាលកិច្ច។

02
ការរៀបចំមរតក និងការផ្តល់មរតកទៅអ្នកជំនាន់ក្រោយ

រចនាសម្ព័ន្ធដែលនាំទ្រព្យសម្បត្តិទៅជំនាន់ក្រោយ តាមបំណងពិតប្រាកដ។

03
ការគ្រប់គ្រងទ្រព្យសម្បតិឯកជន

ការថែរក្សាទ្រព្យដែលបានផ្ញើទុក ក្រោមអាណត្តិ និងរបាយការណ៍ដែលបានព្រមព្រៀង។

04
ការធ្វើផែនការពន្ធ

ការរៀបចំរចនាសម្ព័ន្ធ ដោយផ្អែកលើបទប្បញ្ញត្តិកម្ពុជា និងការសម្របសម្រួលឆ្លងដែន។

05
ការថែរក្សាទ្រព្យសម្បត្តិ និង ការតម្កល់ប្រាក់បញ្ញើរបណ្តោះអាសន្ន

ការកាន់កាប់មូលនិធិ និងប្លង់កម្មសិទ្ធិដោយអព្យាក្រឹត រហូតដល់លក្ខខណ្ឌទាំងអស់នៃប្រតិបត្តិការត្រូវបានបំពេញ។

06
ឥណទានឯកជន

រចនាសម្ព័ន្ធកិច្ចធានា និងឥណទាន គ្រប់គ្រងតាមរយៈបរធនបាលឯករាជ្យ។

07
ការបែងចែកលើធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍

យានការពាររយៈពេលវែង សម្រាប់គ្រួសារ និងនិយោជក។

08
ការធ្វើអន្តោប្រវេសន៍

ការគាំទ្របរធនបាលកិច្ច សម្រាប់ការផ្លាស់ទីលំនៅឆ្លងដែននៃគ្រួសារ និងកិច្ចការរបស់ពួកគេ។

ដំណើរការនៃកិច្ចសហការ

ដំណើររបស់ PROVIDENT

1

ការពិគ្រោះឯកជន

ការសន្ទនាសម្ងាត់ អំពីអ្វីដែលលោកអ្នកកាន់កាប់ និងអ្វីដែលលោកអ្នកចង់សម្រេច។

2

ការរៀបចំរចនាសម្ព័ន្ធ

ទីប្រឹក្សា និងបរធនបាល រៀបចំយានច្បាប់ — លិខិតបរធនបាលកិច្ច អាណត្តិ និងអភិបាលកិច្ច។

3

ការអនុវត្ត

ការចុះបញ្ជីជាមួយនិយ័តករ ទ្រព្យត្រូវបានផ្ទេរចូលបរធនបាលកិច្ច។

4

ការថែរក្សា

ការគ្រប់គ្រង របាយការណ៍ និងការត្រួតពិនិត្យជាប្រចាំ ដរាបណាបរធនបាលកិច្ចនៅតែបន្ត។

សេវាផ្សេងៗ

01
ការរៀបចំរចនាសម្ព័នគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ

ផ្ទះស្ថាប័នតែមួយ សម្រាប់ទ្រព្យ អភិបាលកិច្ច និងរបាយការណ៍របស់គ្រួសារ។

02
សេវាកម្មប្រឹក្សាយោបល់សម្រាប់អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ននានា

ក្របខ័ណ្ឌបរធនបាលកិច្ច សម្រាប់អង្គការដែលទទួលខុសត្រូវចំពោះម្ចាស់ជំនួយ និងក្រុមប្រឹក្សា។

03
ចាត់ចែងទ្រព្យសម្បត្តិ និងមូលនិធិសាធារណៈ

ភាពជាដៃគូស្ថាប័ន ក្រោមអាណត្តិសំខាន់ថ្នាក់ជាតិ។

“យើងផ្តល់សេវាកម្មពេញលេញទៅតាមតម្រូវការរបស់លោកអ្នក”

ស្វែងយល់អំពីបរធនបាលកិច្ច

ចម្លើយច្បាស់ៗ ចំពោះសំណួរសំខាន់ៗ

តើបរធនបាលកិច្ចជាអ្វី?

ការរៀបចំច្បាប់មួយ ដែលបរធនបាលមានអាជ្ញាប័ណ្ណ កាន់កាប់ និងគ្រប់គ្រងទ្រព្យ ដើម្បីផលប្រយោជន៍អ្នកដែលលោកអ្នកកំណត់ តាមលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច។

តើបរធនបាលកិច្ចនៅកម្ពុជាស្ថិតក្រោមការត្រួតពិនិត្យទេ?

បាទ/ចាស។ បរធនបាលកិច្ចគ្រប់គ្រងដោយច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ ២០១៩ និងស្ថិតក្រោមការត្រួតពិនិត្យរបស់និយ័តករបរធនបាលកិច្ច។ បរធនបាលកិច្ចត្រូវចុះបញ្ជី ហើយបរធនបាលត្រូវមានអាជ្ញាប័ណ្ណ។

តើជនបរទេសអាចកាន់កាប់អចលនទ្រព្យនៅកម្ពុជាតាមរយៈបរធនបាលកិច្ចបានទេ?

ជនបរទេសមិនអាចកាន់កាប់ដីធ្លីដោយផ្ទាល់បានទេ។ បរធនបាលកិច្ចដែលបានចុះបញ្ជី ជាមួយបរធនបាលមានអាជ្ញាប័ណ្ណ គឺជាក្របខ័ណ្ឌស្របច្បាប់ ដែលរដ្ឋាភិបាលទទួលស្គាល់ សម្រាប់ការវិនិយោគបរទេសលើអចលនទ្រព្យកម្ពុជា។

តើអែសក្រូជាអ្វី?

ភាគីអព្យាក្រឹតកាន់កាប់មូលនិធិ ឬប្លង់កម្មសិទ្ធិ រហូតដល់លក្ខខណ្ឌដែលបានព្រមព្រៀងនៃប្រតិបត្តិការត្រូវបានបំពេញ — ការពារភាគីទាំងសងខាង។

តើចាប់ផ្តើមយ៉ាងដូចម្តេច?

ស្នើសុំការពិគ្រោះឯកជន។ រាល់កិច្ចសហការចាប់ផ្តើមដោយការសន្ទនាសម្ងាត់។

ហេតុអ្វីវាសំខាន់

លោកអ្នកសាកសមនឹងទទួលបាននូវសេវាកម្មដ៏ល្អប្រសើ និងប្រណិតពីយើង

យើងមានជំនឿថា ទ្រព្យសម្បត្តិ និងមូលធនរបស់អ្នកគួរតែជាអ្នកបម្រើដល់លោកអ្នក និងគ្រួសាររបស់លោកអ្នក ។ Provident នឹងធ្វើអោយប្រាកដថាវានឹងកើតឡើង

លើកកម្ពស់កម្រឹតស្តង់ដារបស់លោកអ្នកអោយកាន់តែខ្ពស់ ដោយចូលរួមជាមួយយើង